29 December, 2015

ជម្រើស​ទាំង​៥​ក្នង​ការបង្កើត​អាជីវកម្ម​ដោយ​មិនចាំបាច់​មាន​ដើមទុន​






ដែន​កំណត់​ថវិការ​របស់​អ្នក​តែងតែ​រារាំង​គំនិត​បង្កើត​ជំនួញ​របស់​អ្នក ប៉ុន្តែ​មិនមែន​មានន័យថា​អ្នក​មិនមាន​ឱកាស​បង្កើត​អ្វីដែល​អ្នក​ប្រាថ្នា​ចង់បាន​នោះទេ​។ វា​មាន​គោល​គំនិត​ដែល​អាចបង្កើត​ជំនួញ​ជាមួយ​ថវិការ​ដ៏​តិចតួច ប្រសិនបើ​អ្នកមាន​សហ​ជំនាញ​ដ៏​ត្រឹមត្រូវ គំនិត​បង្កើត​អ្វី​ថ្មីៗ និង​ចំណេះធ្វើ​ខាង​ផ្នែក​ទីផ្សារ​ដ៏​ជាក់លាក់​នោះ​។​ ​យោងតាម​លោក Chris Guillebeau អ្នកនិពន្ធ សៀវភៅ The $100 Startup ដើម្បី​ជោគជ័យ​ក្នុង​គំរោង​ជំនួញ​មួយ​អ្នក​ត្រូវមាន​ចំនុច​ពិសេស ដូចជា ការ​មាន​ចំណាប់អារម្មណ៍​អំពី​អាជីវកម្ម​នោះ វា​អាចជួយ​ឲ្យ​អ្នក​គិត​យ៉ាង​យកចិត្តទុកដាក់​ពី​ជំនាញ​ណា​ដែល​អ្នកមាន​ស្រាប់ ក្មុង​ការពង្រឹង​កង្វះខាត​ដទៃទៀត និង​ពី​ការ​លាយ​បញ្ចូល​គ្នា​នូវ​ជំនាញ​ដទៃៗ​ទៀត​ដែលជា​តម្រូវការ​។ ​ចូរ​ប្រតិបត្តិ​តាម​ការណែនាំ​ខាងក្រោម​នេះ​ដើម្បី​ឲ្យ​ក្តី​ស្រមៃ​បង្កើត​អាជីវកម្ម​របស់​អ្នក​អាច ប្រព្រឹត្តទៅបាន​ដោយមាន​ប្រាក់​បន្តិចបន្តួច ឬក៏​គ្មាន​ប្រាក់​ជាដើម​ទុន​តែម្ដង​។ រៀន​បង្កើត​ប្រាក់ចំណូល​របស់​អ្នក​ក្នុងថ្ងៃនេះ​។​ ​ 

១) ការបង្កើត​ផលិតផល​ថ្មីៗ​ ​ពិតណាស់​បង្កើត​អ្វីៗ​ដែលជា​របស់​ប្រើប្រាស់​ហើយ​មានតម្លៃ​ជាក់លាក់​ណាមួយ ទោះជា​ផលិតផល​ដែលមាន​ស្រាប់​របស់​អ្នក គួរតែ​សិក្សា​ពី​តម្លៃ​ទីផ្សារ​ហើយ​អ្នក​គួរតែ​ធ្វើ​ឲ្យ​តម្លៃ​របស់​អ្នកទាប​ជាង​តម្លៃ​ទីផ្សារ​បន្តិចបន្តួច​។ ខាងក្រោម​នេះ​គឺជា​ទីផ្សារ​អន​ឡាញ​ដែល​អាចជួយ​អ្នក​ក្នុង​ការលក់​ទាំងនោះ​។​ Abe’s Market គឺជា​ទីផ្សា​សម្រាប់​លក់​ផលិតផល​សរីរាង្គ និង​ធម្មជាតិ​ដូចជា​ឡូ​សិន សម្ភារៈ​ស្ត្រី និង​សម្ភារៈ​ដទៃៗ​ទៀត​ជាច្រើន​។​ Etsy គឺជា​ទីផ្សា​អន​ឡាញ​ដ៏​ធំ​មួយ​សម្រាប់​លក់​ផលិតផល​ក្នុងផ្ទះ គ្រឿងអលង្ការ ផលិតផល​ឈើ រហូតដល់​ប្រដាប់​ក្មេង​លេង​។ Bonanza គឺជា​ទីផ្សា​ដ៏​ធំ​សម្រាប់​ផលិតផល​ដោយ​ដៃ​ស្រដៀង​នឹង Etsy ដែរ ដោយមាន​អ្នក​ចូលទៅ​ទស្សនា​ដល់​ដប់​លាន​នាក់​ក្នុង​មួយខែ​។​ eBay គឺជា​ទីផ្សា​ដ៏​ធំជាងគេ​បំផុត​លើ​ពិភពលោក សម្រាប់​ទីផ្សា​ពាណិជ្ជកម្ម​អន​ឡាញ និង​ទំនាក់ទំនង​ដ៏​ធំ​ទូលាយ​គ្រប់​ជំរើស ដែល​អាច​ពិនិត្យមើល​ផលិតផល​តាមរយៈ​តារាង​ដែល​បានរៀបចំ​ទៅតាម​ប្រ​ភេ​ព​ទាំង​អស់យ៉ាង​ងាយស្រួល​ទៅតាម​តម្រូវការ​របស់​អ្នក​។​ ​អ្នកជំនួញ​ជាច្រើន​បានដាក់​លក់​ផលិតផល​របស់​ពួកគេ​ទៅលើ​តារាង​ដើម្បី​ទទួល​ការ​ពិនិត្យមើល​យ៉ាងច្រើន​។ វា​ជាការ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​អាប់​ឌែ​ត ព័ត៌មាន​ផលិតផល​របស់​អ្នកជា​ប្រចាំ​ដើម្បី​ក្លាយជា​ព័ត៌មាន​នៅខាងមុខ​ទំព័រ​។ បើ​អ្នក​ចង់ដឹង​ពី​ប្រភព​លក់​ផលិតផល​កែឆ្នៃ​ក្នុងផ្ទះ សូម​ចូលទៅក្នុង​គេហទំព័រ​នេះ Lifehacker​។

២)​ការលក់​ផលិតផល​សម្រេច​ ​បើ​អ្នក​មិនបាន​ផលិតផល​ថ្មីៗ​នោះទេ អាជីវករ​ជាច្រើន​បាន​បង្កើត​អាជីវកម្ម​របស់​ពួកគេ​យ៉ាង​ធំ​សម្បើម ដោយ​លក់​ផលិតផល​សម្រេច​ដែល​ចេញពី​រោងចក្រ​ឬក៏​សិប្បកម្ម​។ គំនិត​លក់​ផលិតផល​នេះ​គឺអាច​លក់​តាម​គេហទំព័រ​ជាច្រើន​ដូចជា​៖ Drop shipping គេហទំព័រ​មួយ​នេះ​គឺជា​ទីផ្សា​អន​ឡាញ ដែល​ដៃគូរ​អាជីវកម្ម​របស់​អ្នកនឹង​ដាក់លក់​ផលិតផល​ទៅតាម​តម្រូវ​ការដែល​អ្នក​ចង​បាន​។ ពាណិជ​កម្ម​អន​ឡាញ មួយ​នេះ​អាចជួយ​ឲ្យ​អ្នក​ជួប​ជាមួយ​អ្នក​បោះ​ដុំ​ផលិតផល​ហើយ​ពួកគេ​អាច​ណែនាំ​អ្នក​ពី​ទីផ្សា​ផលិតផល​ណា​ដែល​សាក់​សម​នឹង​អ្នក ឬ​ស្របតាម​ទីតាំង​របស់​អ្នក​។ Thrift stores and garage sales ប្រសិនបើ​អ្នកដឹង​ពី​កន្លែង​ដែល​អ្នក​អាច​មើល​ពី​ផលិតផល​នោះ អ្នក​ក៏​គួរតែ​ស្វែងរក​ផលិតផល​ដទៃទៀត​ក្នុង thrift stores មានដូចជា វត្ថុ​បុរាណ ផលិតផល​អេតចាយ និង​លក់​វា​អន​ឡាញ ទៅក្នុង​សហគមន៍​របស់​អ្នក​ក្នុងតម្លៃ​យ៉ាង​ធូរ​បំផុត​។ ឧទាហណ៍​មួយ​ដ៏​ស្រួល​ស្ដាប់ Sophia Amoruso ដែលជា​ស្ថាប​និ​ក្យ​ក្រុមហ៊ុន Nasty Gal ដែល​បានចាប់ផ្ដើម​ទិញ​និង​លក់​ស្រា​ទំពាំងបាយជូរ និង​ផលិតផល​សម្ផស្ស​បុរាណៗ​ទៅក្នុង eBay ហើយ​ក្រុមហ៊ុន​របស់លោក​បាន​ចំនូល​រហូតដល់​ម្ភៃ​បួន​លាន​ដុល្លា​ក្នុង​ឆ្នាំ​២០១១​ជាមួយ​បុគ្គលិក​ពីរ​រយ​អ្នក​។​ 

 ៣) ការលក់​សេវាកម្ម​ ​មធ្យោបាយ​មួយទៀត​ក្នុងការ​បង្កើត​អាជីវកម្ម​ដោយ​មិនមាន​ដើមទុន​ច្រើន​នោះ​គឺ​ការផ្ដល់​សេវាកម្ម ជំនួស​ឲ្យ​ការលក់​ផលិតផល​។ គំនិត​ក្នុង​ការផ្ដល់​សេវាកម្ម​ផ្សេងៗ​ដែល​អ្នក​អាចធ្វើ​ទៅបាន​គឺ ពឹង​ផ្អែកលើ​បទពិសោធន៍ និង​ចំណាប់អារម្មណ៍​របស់​អ្នក​។​ ​អាជីវកម្ម​សេវាកម្ម​មួយចំនួន​ត្រូវការ​ជំនាញ​ដ៏​ខ្ពស់​មួយចំនួន​ដូចជា ជំនាញ​គណនេយ្យ ឬក៏​ចំណេះដឹង​ជំនាញ​ដ៏ទៃទៀត ខណៈពេលដែល​អាជីវកម្ម​ខ្លះទៀត​ត្រូវការ​តែ​ជំនាញ ការថែរក្សា​ក្មេង សេវាកម្ម​បោសសម្អាត ឬ​ត្រឹមតែ​ជា​អ្នកជំនួយការ​តែប៉ុណ្ណោះ​។​ ​ព្រោះ​ការលក់​សេវាកម្ម​របស់​អ្នក អាចឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​របស់​អ្នក ហើយ​ឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក​ត្រូវបាន​ស្គាល់ និង​គេ​បានដឹង​ពី​សេវាកម្ម​របស់​អ្នក​ច្បាស់លាស់​។ គេហទំព័រ​មួយចំនួន​កំពុង​រង់ចាំ​អ្នក​ដោយ​ឥតគិតថ្លៃ​ដូចជា Fiverr, Craigslist, Elance, Taskrabbit and Skillshare​។​ ​ផងដែរ​នោះ​អ្វី​ដែរ​កាន់តែ​សំខាន់​ទៀត​នោះ​គឺ​អ្នក​ត្រូវតែមាន​គេហទំព័រ​ផ្ទាល់​ខ្លូន​សម្រាប់​បង្ហាញ​ពី​សេវាកម្ម និង​ដាក់​បង្ហាញ​ពីបទ​ពិសោធន៍​របស់​ក្រុមហ៊ុន​របស់​អ្នក​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អតិថិជន​។ បើ​អ្នក​ចង់ដឹង​ពី​ទីផ្សា​អន​ឡាញ​សម្រាប់​បង្កើត​គេហទំព័រ​ឲ្យ​កាន់តែច្បាស់​ទៀត​នោះ សូម​ទៅកាន់ Buffer’s social-media blog, Hubspot’s blog, Content Marketing Institute and CopyPress ដែល​អាចជួយ​អ្នក​បាន​។​ 

៤) ការផ្លាស់ប្តូរ​ទំនិញ​ ​ជា​អកុសល វា​ពិតជា​លំបាក​ណាស់​ក្នុងការ​បង្កើត​អាជីវកម្ម​ដោយ​មិនមាន​ដើមទុន​សូម្បីតែ​បន្តិចបន្តួច​នោះ​។ សូម្បីតែ​ការសរសេរ​គំរោង​អាជីវកម្ម​លក់​តាម​អន​ឡាញ​ក៏ត្រូវ​ប្រើ​អ៊ី​ធឺ​ណែ​ត​ដែរ ដូចនេះ​អ្នក​អាច​ចូលទៅ​កាន់​គេហទំព័រ Wordpress or Wix ដើម្បី​ទទួល​គំនិត​ទាំងនោះ​ផ្លាស់ប្ដូរ​ទំនិញ​ពី​មនុស្ស​ជាច្រើន​លើ​ពី​ភព​លោក​។​ ​ជា​ឧទាហណ៍​ប្រសិនបើ​អ្នក​យល់ថា​ខ្លួន​អ្នកត្រូវការ​ប្រើប្រាស់​កុំព្យូទ័រ​យួរដៃ​ជជុះ​នោះ សូម​សាកល្បង​ប្តូរ​ទំនិញ​ចាស់​របស់​អ្នកជា​មួយក្រុម​ដទៃទៀត​ក្នង​គេហទំព័រ​ខាងលើ​អ្នកនឹង​ដឹងថា​វា​អាចធ្វើ​ទៅបាន​ឬ​យ៉ាងណា​។ រួច​បង្កើត​គេហទំព័រ​របស់​អ្នក​ដោយ​ដាក់លក់​សម្ភារៈ​អេ​ឡិច​ត្រូ​និ​ច​ជជុះ​ទាំងនោះ ឬ​ដាក់​ផ្សាយ​សេវាកម្ម​ថែរក្សា​ក្មេង​ទៅក្នុង​ប្រុក​របស់​អ្នក​ជាមួយ កុំព្យូទ័រ​ដ៏​សែន​ចាស់​នោះ​ទៅ​មើលថា​តើ​វា​អាចមាន​ដំណើរការ​យ៉ាង​ណា​។ 

៥) ប្រើប្រាស់​សេវាកម្ម​ក្នុងតម្លៃ​ទាប​ ​ដូច​បាន​និយាយ​ខាងលើ អ្នក​អាច​ប្រើប្រាស់​គេហទំព័រ Fiverr or Elance សម្រាប់​ផ្សាយ​ពី​ផលិតផល​និង​សេវាកម្ម​របស់​អ្នក​ដោយ​សេរី ក៏ប៉ុន្តែ​អ្នក អាច​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ ទាំងនេះ​ដើម្បី កសាង ក្រុមហ៊ុន​របស់​អ្នក​ផ្ទាល់​។ ជា​ឧទាហរណ៍ អ្នក​រចនា​គេហទំព័រ​ជាច្រើន ផ្តល់ជូន​តម្លៃ​ត្រឹមតែ​៥​ដុល្លា​ដល់​២៥​ដុល្លា​សម្រាប់ រចនា​ម៉ូដ ស្លាក​សញ្ញា ( ដែល​មក​ជាមួយនឹង កំណែប្រែ​ដោយ​ឥតគិតថ្លៃ​)​។ ការ​តម្រៀប​តាម​ពិនិត្យ និង​មើល​ឧទាហរណ៍​កន្លងមក​ដើម្បី​ស្វែងរក​អ្នកផ្តល់​គំនិត អ្នក​រចនា​ម៉ូដ ឬ​សេវាកម្ម ដែល​ត្រូវ​គ្នា​នឹង​រចនាបទ​របស់​អ្នក​។​ ​ចាប់ផ្តើម​អាជីវកម្ម​មួយ​គឺ​តម្រូវឱ្យមាន ទេពកោសល្យ និង​ចំណង់​ចំណូលចិត្ត សម្រាប់​អ្វីដែល​អ្នក​កំពុង​ធ្វើ​នោះ​។ នៅពេលដែល​អ្នក​ឃើញថា​ខ្លួន​អ្នកធ្វើ​អ្វីដែល​អ្នក រីករាយ​ជាមួយ អ្នកនឹង​ទំនងជា​ប្រឹងប្រែង​ស្វែងរក​វិធី​ដើម្បី​ធ្វើឱ្យ​វា​ទាំងនោះ​មកកាន់​អ្នក​។​ ប្រភព thebnews

0 comments:

Related Posts Plugin for WordPress, Blogger...